បច្ចេកវិទ្យានេះអាចអនុញ្ញាតឱ្យសហគមន៍អ្នកស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជាអាចប្រើប្រាស់ឬបំពាក់ជា មួយនឹងប្រព័ន្ធឬបច្ចេកវិទ្យាដទៃទៀត ដើម្បីប្រើប្រាស់លើការងារសំខាន់ៗ ដូចខាងក្រោម៖
១. ជួយសម្រួល និងពន្លឿនការអនុវត្តការងារប្រចាំថ្ងៃ ជាអាទិ៍ការងារកត់ត្រានៅក្នុងកិច្ចប្រជុំ និងកម្មវិធីផ្សេងៗដែលពុំមានសម្លេងរំខានខ្លាំង ដូចជាការបំប្លែងសំឡេងសន្ទរកថាទៅជាអត្ថបទសរសេរ, ការបំប្លែងសំឡេងបង្រៀនទៅជាអត្ថបទសរសេរនៅក្នុងការងារបណ្តុះបណ្តាល ។ល។
២. បំពាក់ជាបច្ចេកវិទ្យាជំនួយដល់ជនពិការក្នុងការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ។
៣. បង្កើតជាបច្ចេកវិទ្យាបញ្ជាដោយសំឡេង (Voice Command) ជាភាសាខ្មែរ ទៅលើវត្ថុ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។
កម្មវិធី Khmer ASR គឹជាសមិទ្ធផលនែការស្រាវជ្រាវហើយត្រូវបានដាក់អោយដំណើរការប្រើប្រាស់ជាសាធារណៈដែលមិនមែនជាលក្ខណៈសេវាកម្ម។ សម្រាប់ការប្រើប្រាស់ប្រព័ន្ធនេះក្នុងគោលបំណងដោយឡែកណាមួយ សូមធ្វើការទំនាក់ទំនងតាមរយៈអ៊ីម៉ែលខាងក្រោម។
លោកអ្នកអាចប្រើប្រាស់សម្លេងដើម្បីបំប្លែងទៅជាអក្សរបាន ៥នាទី ក្នុងមួយលើក។
លោកអ្នកអាចបញ្ចូលឯកសារដែលមានទំហំយ៉ាងធំបំផុតត្រឹម ៥០មេហ្គាប៉ៃ ក្នុងមួយលើក។